កណ្តាល: នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ នៅពហុកីឡាដ្ឋានខេត្តកណ្តាល លោក សាយ សម្ភស្សន៍សេរី ចៅក្រមសាលាដំបូងខេត្តកណ្តាល បានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងសាលាដំបូងខេត្តកណ្តាល ជាមួយក្រសួងយុត្តិធម៍។
ក្នងការប្រកួតចូលដល់តង់ទី២ នៅវេលាម៉ោង៥និង៥៥នាទី លទ្ធផលកីឡាករសាលាដំបូងខេត្តកណ្តាល ឈ្នះកីឡាករក្រសួងយុត្តិធម៍៤ ទល់និង៣។ ក្នុងនោះកីឡាករខេត្តកណ្តាលទាត់ចូលហ្គូន ៤គ្រាប់ចំណែកឯកីឡាករខាងក្រសួងយុត្តិធម៍ទាត់ចូលតែ៣គ្រាប់ប៉ុណ្ណោះ។
ចំពោះលទ្ធផលក្នុងការប្រកួត គឺក្រុមកីឡាសាលាដំបូងខេត្តកណ្តាល យកឈ្នះក្រុម កីឡាក្រសួងយុត្តិធម៌ ៤គ្រាប់ទល់និង ៣គ្រាប់៕
មតិយោបល់