បន្ទាយមានជ័យ ៖ បន្ទាប់ពីមានការចាក់ដីលុបផ្លូវទឹកត្រង់ចំណុចស្ពានទីផ្លូវជាតិ លេខ៦ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីសំណាក់ម្ចាស់ដីតាំងពីខែមីនា រហូតដល់ថ្ងៃនេះទី៤ មេសា ២០១៦ អាជ្ញាធរក្រុងក្រោមការបញ្ជាណែនាំឲ្យកាយបើកមុខទឹកវិញពីសំណាក់ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានចុះ អនុវត្តដោយឲ្យម្ចាស់ដីយកគ្រឿងចក្រកាយជាប្រឡាយបើកមុខទឹកវិញឲ្យ ធំជាងមុខនិងចាក់បេតុង។
អាជ្ញាធរសង្កាត់ព្រះពន្លា ដែលបានចុះពិនិត្យជាក់ស្តែងបានឲ្យដឹងថា តាមការណែនាំរបស់លោកអភិបាលក្រុងសិរីសោភ័ណ លោកបានចុះពិនិត្យការកាយដីលុបប្រឡាយ ក្នុងនោះឃើញថា ម្ចាស់ដី ដែកមានឈ្មោះ សេង បានព្រមសហការជាមួយអាជ្ញាធរសុខចិត្តកាយដីដែលខ្លួនចាក់លុបប្រឡាយ ឡើងវិញឲ្យធំជាងមុននិងចាក់បេតុងតាមមាត់ប្រឡាយមិនឲ្យបាក់ដីចូល ។
សូមបញ្ជាក់ថា ទីតាំងដែលម្ចាស់ដីខាងលើចាក់លុបមាត់ប្រឡាយ ជាប្រឡាយហូរនាំទឹកពីផ្នែកខាងលើ នៃសង្កាត់កំពង់ស្វាយ ដើម្បីហូរតាមបារ៉ែត ទៅផ្នែកខាងក្រោមនៃសង្កាត់ភ្នៀត កាត់ស្ពាន ទីមួយនៃផ្លូវជាតិលេខ៦ ដោយហូរចេញពីក្រោមស្ពានតាមអក្សរL បត់ចុះបត់ឡើងតាមព្រុំដីរបស់ម្ចាស់ដីដែលបានចាក់ដីលុប៕
ព័ត៌មានជាតិ
មតិយោបល់