ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួន ជនជាតិវៀតណាមចំនួន ៤នាក់ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆ្លងដែន និងនេសាទដោយប្រើឧបករណ៍ខុសច្បាប់ លើដែនសមុទ្រកម្ពុជា នៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។
ប្រភពពីសមត្ថកិច្ច នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិវៀតណាមទាំង ៤នាក់ ក្នុងចំណោម ២៨នាក់ បានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ និងធ្វើការនេសាទ ដោយប្រើប្រាស់ចរន្តអគ្គិសនី លើដែនសមុទ្រកម្ពុជា នៅស្រុកបុទុមសាគរ ខេត្តកោះកុង ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកតុលាការដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់