ព័ត៌មានជាតិ

សិស្សសាលាប៊ែលធីម្នាក់ ត្រូវរថយន្តបុករបួសបាក់ភ្លៅម្ខាង

ភ្នំពេញៈ យុវជនម្នាក់ រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ខណៈដែលកំពុងតែជិះម៉ូតូបម្រុងនិងទៅសាលារៀន។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកCBR ពណ៍ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1DF-4063 ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកដែលរថយន្តខាងលើ បើកឆ្លងផ្លូវបម្រុងនិងបត់ បណ្តាលឲ្យយុវជនខាងលើដួលបោកទៅនិងបង្គោលភ្លើង រងរបួសបែកចង្ការនិងបាក់ភ្លៅខាងឆ្វេង ហើយអ្នកបើកបររថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។

ចំណែកយុវជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសួគា៍ តែដោយសាររបួសធ្ងន់ធ្ងរពេក គ្រូពេទ្យបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសមៈព្យាបាលបន្ត៕

https://youtu.be/4k2zGx54fZk

មតិយោបល់