ភ្នំពេញ: បើយោងតាមការបញ្ជាក់ ពីលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងធ្វើការសាកសួរបន្ថែម ទៅលើលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៦។ សូមជម្រាបថា ទាំងមេធាវីនិងលោក អ៊ុំ សំអាន បានទទួលដំណឹងនេះរួចរាល់ហើយ។
គួររំឮកថា លោក អ៊ុំ សំអាន ត្រូវបានលោកចៅក្រម តុប ឈុនហេង សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី១២ មេសា ឆ្នាំ២០១៦ បន្ទាប់ពីលោក អ៊ុំ សំអានត្រូវលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស ទី១. បទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ទី២. បទញុះញង់ឲ្យមានការរើសអើង ទាំងពីរបទល្មើសនេះ មានចែងក្នុងមាត្រា ៤៩៥,៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕
មតិយោបល់