នៅឆ្នាំ២០១៧នេះវិស័យអចលនទ្រព្យនៅកម្ពុជាបានក្លាយជាគោលដៅចម្បងក្នុងការវិនិយោគវិស័យ អចលនទ្រព្យ។ នេះដោយយោងតាមការចេញផ្សាយរបស់គេហទំព័រ PROPERTY REPORT ។
មានហេតុផលជាច្រើនដែលអ្នកវិនិយោគចង់មកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។
ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ច ឆាប់រហ័សលើពិភពលោកក្នុងឆ្នាំ២០១៦ ដោយរំពឹងទុកថា GDP កើនដល់ ៦.៩ ភាគរយ រហូតដល់២០១៨ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក។ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលទទួល ជំនួយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពីប្រទេសចិនរាប់ពាន់លានដុល្លារអាមេរិចផងដែរ។
លើសពីនេះទៅទៀតកម្ពុជាបានប្រកួតប្រជែងឲ្យមានច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធិជនបរទេសតាំងពី ឆ្នាំ២០១០មកម្ល៉េះ។
តំបន់មួយចំនួនដែលល្អបំផុតក្នុងការវិនិយោគលើអចលនទ្រព្យបន្ទាប់ពីទីក្រុងភ្នំពេញស្ថិតនៅខេត្តព្រះសីហនុ ដែលផ្តល់នូវភាពទូលំទូលាយក្នុងការវិនិយោគលើអចលនទ្រព្យ សម្រាប់និវត្តជន ការទិញផ្ទះ លក់ផ្ទះជាដើម៕

មតិយោបល់