ព័ត៌មានជាតិ

លាន់ដូចរន្ទះ!! រថយន្តពីរគ្រឿងបុកគ្នា ស្លាប់ និងរបួសមនុស្ស ២នាក់ នៅខេត្តសៀមរាប

សៀមរាប: នៅវេលាម៉ោង០១ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ត្រង់ចំណុចទល់មុខផ្ទះ ឈ្មោះ មុយ ឃីម ស្ថិតនៅក្នុង ភូមិតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

រថយន្តម៉ាក TOYOTA COROLLA ពាក់ស្លាកលេខ ភ្នំពេញ 2B- 5325 ពណ៌ក្រហម ប្រភេទទេសចរណ៍ បើកបរដោយឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិលាភទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) រួមដំណើរម្នាក់ឈ្មោះ ច្រិប ធុង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តម៉ាក Hyundai ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2329 ពណ៌ខៀវ ប្រភេទក្បាលសណ្តោង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្ត ធុនធំបានរត់គេចខ្លួនបាត់ ហើយពេលសមត្ថកិច្ច ចុះមកដល់បានពិនិត្យវាស់វែង រួចសម្រួលចរាចរណ៍ និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ៕

មតិយោបល់