ព័ត៌មានជាតិ

Update : រន្ធត់ណាស់ ! ដេកផ្ទះសំណាក់មួយយប់ ស្អែកឡើងប្រទះឃើញចងសម្លាប់ខ្លួន

ភ្នំពេញ: យុវជនម្នាក់បានដើរទៅចូលដេក នៅក្នុងបន្ទប់សំណាក់មួយកន្លែងយីហោ មានជ័យ លុះ២៤ម៉ោង ក្រោយមកស្រាប់តែត្រូវបាន ម្ចាស់ផ្ទះសំណាក់ប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកក្នុងបន្ទប់ផ្ទះ សំណាក់ខាងលើនោះ បង្កឲ្យមានការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ក្នុងផ្ទះសំណាក់ មានជ័យ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភ្នាក់ងារ Post News បានឲ្យដឹងថា យុវជនដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះឈ្មោះ ម៉ៅ សារ៉ាត់ អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងមានស្រុកកំណើតនៅក្នុងភូមិតាកោ ឃុំតាកោ ស្រុកពោធិ៍រៀង ធ្វើអត្តឃាតដោយយកកន្សែងពោះគោ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងផ្ទះ សំណាក់ខាងលើ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១៤ ខែមិនា យុវជននោះបាន ដើរចូលទៅដេកនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើនោះ ដោយប្រាប់ម្ចាស់ផ្ទះសំណាក់នោះថា គេងមួយយប់ ហើយក្រោយមកមិនដឹងថា មានរឿងអ្វីកើតឡើងនិងមានវិបត្តិផ្លូវចិត្តអ្វីនោះទេ ទើបយុវជននោះសម្រេច ចិត្តចងកសម្លាប់ខ្លួនបែបនេះ ។ លុះដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី១៥ ខែមិនា ដោយមិន ឃើញយុវជននោះក្រោក ម្ចាស់ផ្ទះសំណាក់បាន ទៅស្រែកហៅដើម្បីសួរនាំ ចង់ដឹងថាតើគេស្នាក់នៅបន្ត ទៀតឬបែបណា ប៉ុន្តែមិនឮមាត់ឆ្លើយ ទើបបើកទ្វារមើល ព្រោះខណៈនោះយុវជនខាងលើ មិនបានដាក់ គន្លឹសទ្វារឡើយ ហើយគ្រាន់តែរុញទ្វារចូលទៅ ក៏បានប្រទះឃើញយុវជននោះចងកស្លាប់បាត់ទៅហើយ ដោយមិនដឹងថាស្លាប់តាំងពីពេលណាមកនោះឡើយ ។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះសំណាក់ខាងលើ បានរាយការណ៏ជូននគរបាលប៉ុស្ដិ៍ចោមចៅ និងនគរបាល ខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅពិនិត្យមើល ហើយនគរបាលប៉ុស្ដិ៍និងខណ្ឌ បានរាយការណ៏បន្តទៅកាន់ នគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីចុះទៅធ្វើកោសល្យវិច័យ ហើយលទ្ធ ផលគឺយុវជននោះពិតជាចងកសម្លាប់ខ្លួនមែន ៕

https://youtu.be/46mwEe0B8V0

មតិយោបល់