ភ្នំពេញៈ បុរសម្នាក់រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅបន្ទាប់ពីបាត់ត្រូវចោរយកម៉ូតូរបស់ខ្លួន ខណៈកំពុងធ្វើការនៅជាន់ខាងលើ ហើយបានក្រឡេកមើលឃើញចោរយកម៉ូតូរបស់ខ្លួនដែរ តែដេញចាប់មិនទាន់ ត្រូវចោរយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងបុរីឡាយគង់ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលបាត់ម៉ូតូនោះមានឈ្មោះ ឆែម ប៊ុនថៃ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិស្វាយចេក ឃុំគោកគង់ ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង។
ម៉ូតូដែលបាត់ទៅនោះ ម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-7927។
ប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូនៅខាងក្រោមដោយចាក់សោកត្រឹមត្រូវនៅកន្លែងកើតហេតុខាងលើ ហើយខ្លួនបានឡើងទៅជាន់ខាងលើ ដើម្បីធ្វើការ ហើយក៏ឧស្សាហ៍ងាកមើលម៉ូតូដែរ តែមិនអី លុះដល់ពេលកើតហេតុខ្លួនក៏ក្រឡេកមើលឃើញចោរយកម៉ូតូរបស់ខ្លួនដោយបណ្តើរចេញហើយជិះចេញទៅបាត់ដោយសុវត្ថិភាពតែម្តង ខណៈនោះខ្លួនក៏បានចុះមកក្រោមហើយស្រែកឲ្យគេជួយចាប់ចោរនោះដែរ តែនៅតែមិនទាន់។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ិស្តិ៍នគរបាលចោមចៅនៅម៉ោង៤និង៣០នាទីរសៀលដើម្បីឲ្យជួយអន្តរាគមន៍តែប៉ុណ្ណោះ៕
https://youtu.be/vIgAa5uKwQE
មតិយោបល់