ព័ត៌មានជាតិ

សង្ស័យជិះលឿនពេក! បុរសម្នាក់ជិះម៉ូតូដួលស្លាប់ដោយខ្លួនឯង

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលា​ម៉ោង​ ៩​និង១០​នាទីយប់ នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​នៅ​ភូមិ​តាស្ដី​ ឃុំ​វាល​ ស្រុកកណ្ដៀង ពោធិ៍សាត់។

ជន​រងគ្រោះ​ឈ្មោះ​ ស៊ុ​ រដ្ឋា​(ហៅ ចិត្រ) ភេទប្រុស អាយុ ២៤ឆ្នាំ នៅ ភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ជិះ​ម៉ូតូ​ម៉ាក​ WAVE S 120cc ពាក់​ផ្លាកលេខ​ 1A-5497 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ប្រហែល​ជា​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ដួល​ ហើយ​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង។

សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

មតិយោបល់