ព័ត៌មានជាតិ

First News ៖ រថយន្តបាឡែន បុកម៉ូតូមួយគ្រឿងខ្ទេចទាំងស្រុងមើលលែងយល់ ២នាក់ប្តីប្រពន្ធស្លាប់និងរបួស ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក កាមរីបាឡែន មួយគ្រឿង បើកក្នុងល្បឿនលឿន បុកជាមួយម៉ូតូមួយគ្រឿង ដែលមើលលែងដឹងទៅហើយថាជាម៉ាកអី ខ្ទេចទាំងស្រុង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសបែកក្បាលធ្លាយខួរ ថែមទាំងដាច់ដៃជើង ចំនែកបុរសជាប្តីរងរបួសធ្ងន់ធ្ងរ សង្ស័យគ្មានសង្ឃឹមទៀតផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣៥នាទី ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវពីក្រុងសិរីសោភ័ណ ឆ្ពោះទៅកាន់ខេត្តសៀមរាប ភូមិស្នួល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់