ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ អស់ជាច្រើនខ្នង

​កណ្តាលៈ ករណីភ្លៀង​លាយ​ខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើន​ខ្នង កាល​ពី​វេលាម៉ោង១២:២៥នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

ប្រភព​ឲ្យដឹងថា ភ្លៀង និងខ្យល់កន្ត្រាក់ បណ្តាឲ្យរលំផ្ទះ និងរបើកដំបូលចំនួន៣៧ខ្នងក្នុងនោះ រលំដល់ដីចំនួន ៣ខ្នង៖
-ឃុំផ្សារដែកចំនួន ២៦ខ្នង (រលំដល់ដី១ខ្នង) របើកដំបូលចំនួន២៥ខ្នង ប៉ះភូមិចំនួន​៤ភូមិ ” ភូមិបដិមាករ, ភូមិទួលអង្គុញ, ភូមិចំបកមាស និងភូមិផ្សារដែកលើ។

​-ឃុំវិហារលួងចំនួន ១១ខ្នង (រលំដល់ដីចំនួន​២ខ្នង) របើកដំបូលចំនួន​៩ខ្នង កុដិលោក១ខ្នង។ ប៉ះចំភូមិចំនួន ៣ភូមិនិងវត្ត១ ភូមិអំពិលដាំទឹក,ភូមិចតុទិស,ភូមិថ្នល់ និងកុដិព្រះសង្ឃ:១វត្តវិហារសំណរ ប៉ុន្តែជាសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ៕

មតិយោបល់