ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានពាក់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកខ្សេវ ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ អ៊ុ ផេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ថ្នាំញៀន ស្នាក់នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ ដកហូតបាន ទូរសព្ទដៃចំនួន១គ្រឿង ម៉ាកស៊ាំសុង ពណ៌ស និងឧបករណ៍វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កន្លងមក ខ្លួនពិតជាបានជួញដូរគ្រឿងញៀន ហើយឧបករណ៍វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀន(ជក់) ពិតជារបស់ខ្លួនពិតប្រាកដមែន។

នៅវេលាម៉ោង៩និង៥០នាទីថ្ងែខែ ដដែល លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង៕

មតិយោបល់