ព័ត៌មានជាតិ

មុខសញ្ញា​គាស់​ផ្ទះ​សកម្ម​ ត្រូវ​បាន​កម្លាំងនគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់​ខ្លួន​…

ឧត្តរមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសំរោងបានឲ្យដឹងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ក្រោយ​ពី​បានទទួលព័ត៌មានពីជនរងគ្រោះ​ ឈ្មោះ​ ឃិន​ ដាលីន​ ភេទ​ស្រី​ អាយុ​ ៣៦ឆ្នាំ​ ស្ថិតនៅ​ភូមិ​បុរី​រដ្ឋបាល​ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ ថា៖​ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ រំលងអាធ្រាត្រ​ នៅចំណុចភូមិបុរីរដ្ឋបាល សង្កាត់សំរោង​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណី លួចបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឆ្លៀតឱកាសម្ចាស់ផ្ទះមិននៅ និងមិនបានចាក់សោរផ្ទះ ចូលធ្វើសកម្មភាពគាស់ទ្វារបន្ទប់ នឹង​គាស់សោរថតតុសំអាងលួចយកលុយ ចំនួន មួយ​​លានរៀលជាង និងខ្សែរកមាស ចំនួន ១​ ខ្សែរ ទម្ងន់ ៥ជី ។

​ ​ ក្រោយ​ពី​ទទួល​បាន​ពត៌មាន​លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញផែន សហការណ៍ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង ចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ និង​កំណត់​មុខ​សញ្ញា​ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០២​ នាក់​ ។

​ ​ មុខ​សញ្ញា​ខាងលើ​នេះ​បាន​ឆ្លើយ​សារភាពថា​ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួចដែក​ចំនួន​ ០២​ លេីក​ និង​គាស់​ផ្ទះ​ចំនួន​០១​ លេីក​ ពេល​ដែរ​ម្ចាស់​ផ្ទះ​មិន​នៅ​ ។

​ ​ បច្ចុប្បន្ន​ជន​សង្ស័យ​ ត្រូវ​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល​ ដេីម្បី​ចាត់​ការ​តាមនិតិវិធី​ច្បាស់​ ៕

មតិយោបល់