ហូទ្បង់ៈ ការស្ទង់មតិអ្នកបោះឆ្នោត បានឲ្យដឹងថា គណបក្សនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានឈ្នះអាសនៈច្រើនបំផុត នៅក្នុងការបោះឆ្នោតសភា។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
ទូរទស្សន៍សាធារណៈ NOS បាននិយាយថា គណបក្សប្រជាធិបតេយ្យ (VVD) របស់លោកនាយករដ្ឋមន្ត្រី Rutte បានកើនឡើង ៣១ អាសនៈ ដែលនឹងធ្វើឲ្យគណបក្សនេះធំជាងមុន ក្នុងចំណោមអាសនៈសរុបនៃសភា ១៥០ ។
គណបក្សរបស់លោក Rutte បាននាំមុខឆ្ងាយពីភាគីប្រកួតប្រជែងបីទៀត ក្នុងនោះរួមមាន បក្សស្តាំនិយមជ្រុលដើម្បីសេរីភាព (PVV) របស់លោក Geert Wilders ,គណបក្សប្រជាធិបតេយ្យរបស់ពួកគ្រីស្ទាន និងគណបក្ស D66 ដែលក្នុងបក្សពួកគេនិមួយៗ ទទួលបាន ១៩ អាសនៈប៉ុណ្ណោះ។
គណបក្សលោក Wilder ត្រូវបានគេរំពឹងទុកថា នាំមុខគេ ប៉ុន្តែសន្ទុះការគ្រាំទ្រគណបក្សនេះ បានធ្លាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការចូលរួមរបស់ប្រជាជន សម្រាប់ការបោះឆ្នោតទូទៅ នៅក្នុងប្រទេសនេះ គឺមានតួលេខខ្ពស់ ដែលតាមការប៉ាន់ប្រមាណ បានឲ្យដឹងថា យ៉ាងហោចណាស់ ៨១% នៃអ្នកចូលរួមការបោះឆ្នោត។
ក្រុមអ្នកវិភាគ បាននិយាយថា ការបោះឆ្នោតនេះ អាចទទួលបានប្រយោជន៍ខ្ពស់ សម្រាប់ការគាំទ្រពីសហភាពអឺរ៉ុប និងគណបក្សសេរី។
លោក Rutte បានថ្លែងថា «ថ្ងៃនេះ គឺជាការប្រារព្ធពិធីនៃលទ្ធិប្រជាធិបតេយ្យ» លោកបានបន្ថែមថា នៅក្នុងប្រទេសហូឡង់ មិនមានធ្វើខុសនៃរដ្ឋនិយមនោះទេ» ៕
មតិយោបល់