ព័ត៌មានជាតិ

ជើងខ្លាំងកណ្តាលរាត្រី បើករថយន្តទំនើបដកកាំភ្លើងបាញ់រះទម្លុះមេឃ

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែជើងខ្លាំងម្នាក់បើករថយន្តទំនើបហើយដកកាំភ្លើងបាញ់រះឡើងលើមេឃជាច្រើនគ្រាប់ រួចបើកគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង២នឹង៣០នាទី រំលងអាធ្រាត្រឈានថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវលេខ ២៦៥  ក្នុងសង្កាត់ទឹកល្អ៣  ខណ្ឌទួលគោក ជ្រកចូលផ្សារសំណង់១២ ទល់មុខផ្ទះសំណាក់ហង្សនាគ  ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ខាង លើនេះបានឲ្យដឹងថា មុនពេលមាន ការផ្ទុះអាវុធខាងលើនេះគឺ មានរថយន្តទំនើបម៉ាកឡិចស៊ីស ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើកធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជើង ខណ: មកដល់ចំណុចកើតហេតុ ក៏អ្នកបើករថយន្តនេះដកកាំភ្លើងមិនស្គាល់ម៉ាកបានបាញ់រះឡើងលើមេឃជាច្រើនគ្រាប់ ដោយមិនដឹងមូល។ ហើយភ្លាមៗនោះក៏អ្នកដកកាំភ្លើងបាញ់រះនោះក៏បើករថយន្តគេចចេញកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុការណ៍ សមត្ថកិច្ចបានត្រឹមតែចុះមកត្រួតពិនិត្យនៅកន្លែកកើតហេតុប៉ុណ្ណោះ ដោយរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៥គ្រាប់ ហើយសមត្ថកិច្ចក៏សាកសួរសាក្សីដែរឃើញការណ៍នេះ ដើម្បីធ្វើស្រាវជ្រាវតាមចាប់ជើងខ្លាំងកណ្តាលរាត្រីដែលដកកាំភ្លើងបាញ់រះឡើងលើមេឃនេះ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅម្ដុំនោះមានការមិនសប្បាយចិត្តជាមួយនឹងសមត្ថកិច្ចធ្វើការយឺតយ៉ាវបំផុតក្នុងការមកដល់កន្លែងកើតហេតុ ហើយពួកគាត់ ក៏សំណមពរដល់សមត្ថកិច្ចមូលដ្ឋាន មេត្តាពង្រឹងនៃការល្បាតឲ្យបានច្រើនផង ព្រោះនៅម្ដុំសង្កាត់ទឹកល្អក់៣នេះ សំបូរណាស់ បទល្មើសឆក់ប្លន់៕

photo_2016-05-13_04-59-47

photo_2016-05-13_04-59-46

photo_2016-05-13_04-59-48 (2)

photo_2016-05-13_04-59-48

photo_2016-05-13_04-59-45

មតិយោបល់