ភ្នំពេញៈ ក្រោយប្រតិបត្តិការស្រាវជ្រាវ និងតាមប្រមាញ់យ៉ាងប្រកិត ដោយកម្លាំងសមត្ថកិច្ចចម្រុះអស់រយៈពេល២សប្ដាហ៍ហើយនោះ វាំងននខ្មៅ ដែលគេកំពុងទទឹងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃនោះ ពេលនេះត្រូវបានលាតត្រដាងហើយ។ លាតត្រដាងក៏ព្រោះតែ ក្រុមឧក្រិដ្ឋជនជិត១០នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានទាំងជនជាតិវៀតណាមផងដែរ។
ចំណាយពេលជាង១ម៉ោងនៅក្រសួងមហាផ្ទៃ សមត្ថកិច្ចបានបង្ហាញក្រុមឧក្រិដ្ឋជនបំផ្ទុះគ្រាប់បែក៨នាក់ នៅព្រឹកថ្ងៃទី២៣ កញ្ញា ២០១៦ ដែលពួកគេត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់រយៈពេល៣-៤ថ្ងៃជាប់គ្នា នៅរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិតលោក ស្រេង ដារ៉ា រាយការណ៍ ៖
https://youtu.be/OL8ahcYARMs
មតិយោបល់