ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿង បុកគ្នា បណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់ នៅខេត្តកណ្តាល

កណ្តាល: គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់ នាវេលាម៉ោង១០:០៥នាទី យប់ថ្ងៃទី១២ ឧសភា ២០១៦ នេះ។

ហេតុការណ៍ ខាងលើនេះ បានកើតឡើង នៅលើកំណាត់ផ្លូវ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រវាងម៉ូតូម៉ាក គុបជ្រុង ទឹកបិុច ពាក់ស្លាកលេខ ភ្នំពេញ 1A-8874 បុកជាមួយ ម៉ូតូម៉ាក សង់ C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-9522 បណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់។

បច្ចុប្បន្ន ជនរងគ្រោះ និងម៉ូតូ បានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងរក្សាទុក នៅប៉ុស្តិ៍នគរបាល រងចាំដោះស្រាយតាមច្បាប់៕

photo_2016-05-12_23-48-34 photo_2016-05-12_23-48-36 photo_2016-05-12_23-48-39 photo_2016-05-12_23-48-42 photo_2016-05-12_23-48-45 photo_2016-05-12_23-48-48 photo_2016-05-12_23-48-51 photo_2016-05-12_23-48-53 photo_2016-05-12_23-48-56 photo_2016-05-12_23-48-59 photo_2016-05-12_23-49-01 photo_2016-05-12_23-49-04 photo_2016-05-12_23-49-07 photo_2016-05-12_23-49-10 photo_2016-05-12_23-49-13 photo_2016-05-12_23-49-17 photo_2016-05-12_23-49-20 photo_2016-05-12_23-49-23 photo_2016-05-12_23-49-27 photo_2016-05-12_23-49-30 photo_2016-05-12_23-49-43 photo_2016-05-12_23-49-45 photo_2016-05-12_23-49-48 photo_2016-05-12_23-49-50 photo_2016-05-12_23-49-53 photo_2016-05-12_23-49-56 photo_2016-05-12_23-49-59 photo_2016-05-12_23-50-02 photo_2016-05-12_23-50-04 photo_2016-05-12_23-50-07

មតិយោបល់