ព័ត៌មានជាតិ

First News៖ បើកម៉ូតូទៅបុកទ្រូងផ្លូវទាំងកំរោល ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ទាំងព្រឹក!

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរស២នាក់ បានបើកបុកម៉ូតូ គេចនឹងរថយន្ត ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ (នៅជិតសាលា កូរ៉េ) ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់