ភ្នំពេញៈ ដោយការអនុវត្តនៅភូមិសង្កាត់មានសុវត្តិភាពនៅមូលដ្ឋាន កាលពីវេលាម៉ោង១១:១៥នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាតពីលោក ស្រី ម៉ាកនី ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ពីលោក អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យក្រុមការងារចម្រុះខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែង របស់ឈ្មោះ ម៉ៅ សំអូន និងប្រពន្ធឈ្មោះ ឈឿន លីណា ផ្ទះលេខ ៧៦ ក្រុម ២៤៧ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានដកហូត ១ទូ ព្រមទាំងបានឃាត់ខ្លួនមនុស្ស ២នាក់ ស្រី ១នាក់ នៅនឹងកន្លែង។
សូមបញ្ជក់ ទីតាំងខាងលើនេះក្រុមការងារចម្រុះខណ្ឌបានបង្ក្រាបចំនួន៣លើករួចម្តងហើយ តែម្ចាស់ផ្ទះនៅតែរឹងទទឹងមិនព្រមឈប់ជួលផ្ទះដល់ម្ចាស់ហ្គេមនោះ លើកនេះដោយអនុវត្តវិធានការច្បាប់ គឺសូមឲ្យម្ចាស់ចូលមកបង្ហាញខ្លួននៅចំពោះមុខច្បាប់៕
មតិយោបល់