ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សប្រមាណជា ៨០.០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅថ្មី ក្រោយជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ ទីភ្នាក់ងារមនុស្សរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (OCHA) បានឲ្យដឹងថា មនុស្សប្រមាណជា ៨០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅថ្មី ក្រោយការកើនឡើង នូវជម្លោះប្រដាប់អាវុធ ក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីដើមខែមីនាកន្លងមក។ នេះបើយោងតាមរយៈ សាររព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។

ការផ្លាស់ទីលំនៅថ្មីនេះ បានកើតឡើងនៅតំបន់ចំនួនបី ក្នុងនោះរួមមានតំបន់ Anbar corridor, Mosul corridor និងតំបន់ Salah al-Din ភាគខាងជើងនៃប្រទេស នេះបើតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានថ្លែងក្នុងសន្និសីទ ប្រាប់អ្នកកាសែត។

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្ត បានបង្កើនប្រតិបត្តិការកាន់តែខ្លាំងឡើង ក្នុងការប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

គួរបញ្ជាក់ផងដែរ ប្រជាជនអ៊ីរ៉ាក់ជិត មួយលានត្រូវបានផ្លាស់ទីលំនៅថ្មី ចាប់តាំងពីសង្គ្រាមស៊ីវិលក្នុងឆ្នាំ ២០០៦ ដល់ ២០០៧ ហើយបើតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា មនុស្សប្រមាណជាង ៣,៣ លាននាក់ ត្រូវបានផ្លាស់ទីលំនៅថ្មី អំទ្បុងឆ្នាំ ២០១៤ នៅពេលដែលពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានកាន់កាប់តំបន់ធំ នៃទឹកដីនៅភាគខាងជើង និងខាងត្បូងប្រទេសអ៊ីរ៉ាក់៕

indexCnybnyE005035_20160512_NYMFN0A002_11n

មតិយោបល់