បរទេសៈ ខ្លាញ់ដុះក្បាលពោះ អាចកើតមានទ្បើងលើ មនុស្សគ្រប់ៗគ្នា មិនថា ស្គម ឬធាត់នោះទេ។ អ្នកប្រាកដជាមានសំណួរសួរថា តើអ្នកគួរតែមានទម្ងន់ប៉ុន្មាន ទើបជាការប្រសើរនោះ?
ដើម្បីជាការស្រាយនៅចម្ងល់ ចូរក្រលេចមើលទម្លាប់អាក្រក់មួយចំនួន ដែលបណ្ដាឲ្យអ្នកមានខ្លាញ់ដុះក្បាលពោះ និងរបៀបដើម្បីជួយកែខៃបញ្ហាទាំងនេះបាន។
តើភាពស្គមស្គាំង និងមានខ្លាញ់ដុះក្បាលពោះនោះ គឺជាអ្វី?
ភាពស្គមស្គាំង ហើយមានខ្លាញ់ដុះក្បាលពោះនោះ ត្រូវគេស្គាល់ថា ជាជំងឺស្គម ប៉ុន្តែមានខ្លាញ់ដុះនៅផ្នែកណាមួយ។
មនុស្សទាំងនេះ គឺថា រាងកាយរបស់ពួកគេ តែងតែប្រមូលផ្ដុំ ជាតិខ្លាញ់ទៅកាន់ត្រគាក ភ្លៅ ឬដើមដៃជាដើម ដែលធ្វើឲ្យពួកគេ ក៏អាចបញ្ហាសុខភាព ដូចជាមនុស្សធាត់លើសទម្ងន់ផងដែរ។
បញ្ហាខ្លាញ់ដុះក្បាល់ពោះ ជាញឹកញាប់បណ្ដាលមកពីមូលហេតុសំខាន់ពីរ គឺមានរបបអាហារមិនត្រឹមត្រូវ និងខ្សោយការអនុវត្តន៍ផ្នែកវិទ្យាសាស្រ្ត។ការបរិភោគប្រូតេអ៊ីនតិច ប៉ុន្តែជាតិខ្លាញ់សត្វច្រើនពេក អាចបង្កឲ្យសាច់ដុំ មិនអាចធ្វើការអភិវឌ្ឍ ក្នុងការរំលាយអាហារ ដែលនេះជាមូលហេតុ ធ្វើឲ្យជាតិខ្លាញ់ទៅប្រមូលផ្ដុំនៅក្នុងពោះ ឬភ្លៅ។
ដើម្បីអាចកែខៃបញ្ហាទាំងនេះបាន អ្នកត្រូវអនុវត្តន៍វិធីសាស្ត្រខាងក្រោម៖- បរិភោគអាហារប្រូតេអ៊ីនឲ្យបានច្រើន កាត់បន្ថយជាតិស្ករ និង ជំនួសដោយការប្រើប្រេងបន្លែធម្មជាតិ ជាជាងខ្លាញ់សត្វ។
– គួរធ្វើលំហាត់ប្រាណជាប្រចាំ ទើបជាប្រសើរសម្រាប់សុខភាព៕
មតិយោបល់