ភ្នំពេញ: មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូZoomer X បើកបរដោយនិស្សិតប្រុសម្នាក់ និងរថយន្តសុំាយ៉ុងដឹកទឹកសុទ្ធ បណ្តាលអោយរថយន្ត និងម៉ូតូរងការងារខូចខាតទាំងសងខាង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ភ្នាក់ងារ Post News បានអោយដឹងថា កាលពីវេលម៉ោង១២និង៣០នាទីថ្ងៃត្រង់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខវត្តទឹកថ្លា មានរថយន្តសុំាយ៉ុងមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2T-6998 បើកបរស្របទិសគ្នាជាមួយម៉ូតូ Zoomer X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-7287 មកដល់កន្លែងកើតហេតុរថយន្តសុំាយ៉ុងដឹកទឹកសុទ្ធក៏បកបត់ក្រោយ ក៏ប៉ះគ្នាជាមួយយុវជនម្នាក់ជិះម៉ូតូ Zoomer-X ក្នុងល្បឿន៥០គីឡូម៉ែត្រក្នុង១ម៉ោង ចាកចេញពីផ្ទះទៅធ្វើការងារ បំណងជិះវ៉ារថយន្តចាប់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យរងការខូចខាតទាំងសងខាង រីឯភាគីខាងម៉ូតូជនរងគ្រោះរងរបួសស្រាល ។
តាមសំដីតៃកុងរថយន្តបានប្រាប់អោយដឹងថា ខ្លួនបានដឹកទឹកសុទ្ធយកមកដាក់អោយម៉ូយ ដោយបើកបរពីលិចទៅកើតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មកដល់ចំណុចមុខវត្តទឹកថ្លា ក៏បត់ឆ្លងត្រឡប់ក្រោយ ស្រាប់តែម៉ូតូ Zoomer-X បានមកបុកចំពាក់កណ្តាលរថយន្តផ្នែកខាងឆ្វេង និងអ្នកបើកម៉ូតូផ្លោងបុកកញ្ចក់រថយន្តតែម្តង ។
រីឯអ្នកបើកបរម៉ូតូ Zoomer-X បានប្រាប់ភ្នាក់ងារ Post News ថា ខ្លួនបានចាកចេញពីផ្ទះទៅធ្វើការងារនៅខណ្ឌទួលគោក ដោយបើកបរក្នុងល្បឿន៥០គីឡូម៉ែត្រក្នុង១ម៉ោង ក៏មានឡានបាំងនៅពីខាងមុខ ពេលគេចវ៉ាខាងស្តាំដៃ ស្រាប់តែមានរថយន្តសាំយ៉ុងដឹកទឹកសុទ្ធ បត់ឆ្លងត្រឡប់ក្រោយធ្វើអោយចាប់ហ្វាំងមិនទាន់ទើបបណ្តាលអោយបុកចំពាក់កណ្តាលរថយន្តតែម្តង និង ផ្លោងទៅបោកចង្កាជាមួយកញ្ចក់រថយន្តទៀត ។
ក្រោយពេលកើតហេតុភាគីទាំង២បាននិយាយយកត្រូវ និងទាមទារសំណងរៀងៗខ្លួន តែដោយមានសមត្ថកិច្ចនរគបាលចរាចរណ៍បានលើកហេតុផល និងការសម្របសម្រួលទើបភាគីរថយន្តសុំាយ៉ុងដឹកទឹកសុទ្ធ និងភាគីម៉ូតូ Zoomer-X ទទួលយកសំណងស្មើៗគ្នា ហើយយករថយន្ត និងម៉ូតូទៅជួសជុលរៀងៗខ្លួន ៕
https://youtu.be/wCCz4_zMYzA
https://youtu.be/flxbDjqoiLk
មតិយោបល់