ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថាកាលពីថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកា ៣,៥លានដុល្លារអាមេរិក សម្រាប់ការផ្សាយពាណិជ្ជកម្មទាក់ទងនឹងវិស័យទេសចរណ៍ និងការផ្សព្វផ្សាយនៅក្នុងឆ្នាំ២០១៤។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ជាភាសាអង់គ្លេស។
“ឆ្នាំនេះថវិកាបានកើនឡើងដល់ ៣,៥លានដុល្លារអាមេរិក ស្មើនឹងពាក់កណ្តាលនៃថវិកាសរុបសម្រាប់ក្រសួង ដែលនឹងរៀបព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍អន្តរជាតិ PATA Travel Mart 2014 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៧ ដល់ ១៩ ខែកញ្ញា នៅសាលពិព័រណ៍ និងពាណិជ្ជកម្ម កោះពេជ្រ ក្រោមការរៀបចំដោយក្រសួងទេសចរណ៍សហការជាមួយសមាគមប្រតិបត្តិករទេសចរណ៍នៅ អាស៊ី-ប៉ាស៊ីហ្វិក (PATA)។” នេះជាសំដីរបស់លោករដ្ឋមន្ត្រី។
ចុចទីនេះដើម្បីអានអត្ថបទ៖ អ្នកលេងហ្វេសប៊ុកកម្ពុជា ផ្ទុះកំហឹង នឹងសារព័ត៌មាន CNN ចុះផ្សាយថាអង្គរវត្ត ជារបស់ថៃ
លោករដ្ឋមន្ត្រីបានបន្តទៀតថា ថវិកាចំនួន ៨០០.០០០ដុល្លារអាមេរិក នឹងត្រូវចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងសារព័ត៌មាន CNN ។ “តាមពិតទៅយើងត្រូវចំណាយ ៧០០.០០០ដុល្លារអាមេរិក ប៉ុន្តែឆ្នាំនេះ ខាង CNN បានស្នើសុំដំឡើងដល់ ៨០០.០០០ដុល្លារអាមេរិក ហើយយើងត្រូវតែចំណាយ ព្រោះថា វាជាកន្លែងផ្សាយមួយដែលទាក់ទាញភ្ញៀវទេសចរណ៍សំខាន់ជាងគេបំផុត” នេះជាសំដីរបស់លោករដ្ឋមន្ត្រី។
ចំណែកមូលនិធិដែលនៅសេសសល់នឹងត្រូវចំណាយលើព្រឹត្តិការណ៍សាធារណៈ និងការតាំងពិពណ៌ដែលទាក់ទងនឹងវិស័យទេសចរណ៍នៅខាងក្នុង និងក្រៅប្រទេស។
ប្រទេសកម្ពុជាបានចាប់ផ្តើមផ្សព្វផ្សាយពីវិស័យទេសចរណ៍បានផ្សព្វផ្សាយនៅលើទូរទស្សន៍ CNN ចាប់ពីឆ្នាំ ២០១១ ហើយការចំណាយប្រចាំឆ្នាំ បានកើនឡើង ១០ភាគរយ រហូតចាប់តាំងពីការផ្សាយពាណិជ្ជកម្មបានចាប់ផ្តើម។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេស ចំនួន ៤,២លាននាក់ ដោយទទួលបានជាង ២,៥ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យទេសចរណ៍៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
ចុចអានអត្ថបទ៖ ហេតុផល ថៃ យល់ថាអង្គរវត្តជារបស់ខ្លួន មិនមែនរបស់កម្ពុជា
មតិយោបល់