ព័ត៌មានជាតិ

ប្រទះឃើញសាកសព ដេកស្លាប់ក្នុងរណ្តៅ នៅស្រុកសំរោងទង សង្ស័យមនុស្សវិកលចរិក

កំពង់ស្ពឺ: មានមនុស្សវិកលចរិកមិនស្គាល់អត្តសញ្ញាណ បានដេីរធ្លាក់រណ្តៅដីទឹកហូរច្រោះ បណ្តាលអោយស្លាប់នៅនិងកន្លែងកេីតហេតុ ។

ភ្នាក់ងារ Post News ប្រចាំខេត្តកំពង់ស្ពឺបានរាយការណ៍អោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងជេីងផ្លូវជាតិ លេខ៤ ចន្លោះគីឡូរម៉ែត្រ ៣៦-៣៧ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ភ្នាក់ងារបានបន្តទៀតថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៤០នាទី មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានប្រជាពលរដ្ឋបានប្រទះឃើញសាកសព បុរសម្នាក់ ដេកស្លាប់ក្នុងរណ្តៅ សង្ស័យវិកលចរិក ក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ។

បច្ចុប្បន្នផ្នែកជំនាញកំពុងធ្វេីការស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់សាកសពធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់