សួនសត្វ Belfast បានប្រកាសការចាប់កំណើតថ្មីរបស់កូនស្វា ហ្គូរីឡា ដែលស្ថិតនៅភាគខាងលិចតំបន់ទំនាប នៃប្រទេសអៀរឡង់។
វាមិនត្រឹមតែជាកូនស្វា ហ្គូរីឡា ស្វាដ៏ឆ្លាតប៉ុណ្ណោះទេ ហើយក៏ជាស្វាដំបូងគេដែលកើតនៅទីនេះជិតរយៈពេល ១៦ឆ្នាំកន្លងមក ប៉ុន្តែរហូតដល់ការចាប់កំណើតរបស់កូនសត្វនេះ បុគ្គលិកសួនសត្វ និងពេទ្យសត្វ ជឿជាថា Gugas គឺជាសត្វស្វាដែលអារ។ បុគ្គលិករបស់សួនសត្វ លោក Julie Mansell បានផ្តល់ព័ត៌មានថា ដោយសារតែ Gugas ជាបារដែលសំខាន់ដូច្នេះហើយកាលពីឆ្នាំមុនពួកគេបានសាកល្បងការបង្កាត់ពូជរបស់វា។ លទ្ធផលបានជោគជ័យបានតិចណាស់ ហើយវាត្រូវបានគេសង្ស័យថាកូនស្វាដែលទើបនឹងកើតមកនេះ ជាកូនរបស់ Gugas ឡើយ។
កូនស្វា ហ្គូរីឡា ឈ្មោលមួយក្បាលនេះកើតចេញពីមេរបស់វាដែលមានឈ្មោះថា Kwanza នៅថ្ងៃទី ៣ សីហាសប្តាហ៍មុននេះ។ បន្ទាប់ពីការបោះឆ្នាតនៅលើអនឡាញវាត្រូវបានគេដាក់ឈ្មោះឲ្យថា Baako ដែលប្រែមកថា ( កូនស្វាទីមួយ ) ៕
ព័ត៌មានជាតិ
មតិយោបល់