ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទុះឆេះ iPhone លើយន្តហោះបណ្តាលឲ្យឆេះមុខ និងសក់ និស្សិតស្រីម្នាក់មិនដឹងខ្លួន

នារីម្នាក់មិនបានបញ្ចេញឈ្មោះ ជានិស្សិតអូស្ដ្រាលី បានធ្វើដំណើរហោះហើរទៅកាន់ទីក្រុង ប៉េកាំង​ ប្រទេសចិន ក៏បានជួបហេតុការណ៍ដ៏សែនរន្ធត់ ខណៈដែលនាងបានដេកលង់លក់ ដោយការស្ដាប់បទចម្រៀងតាមរយៈទូរស័ព្ទ អាយហ្វូន របស់នាង នៅលើយន្ដហោះ ។

ហើយរំពេចភ្លាមនោះ ស្រាប់អ្នកដំណើរនៅលើយន្ដហោះផ្អើលឈូឆរ ដោយសារឮសំឡេងផ្ទុះដូចគ្រាប់បែក ។ នេះដោយយោងតាមគេហទំព័រ boldsky នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ ។

ខណៈនោះដែរ គេបានឃើញភ្លើងកំពុងឆាបឆេះសក់របស់នារីម្នាក់នោះ អ្នកដំណើរជិតខាងបានដាស់នាងឡើង ហើយនាំគ្នាជួយពន្លត់ភ្លើងដែលកំពុងឆេះនៅលើសក់របស់នាង ហើយសភាពនាងពេលនោះគឺ ឆេះមុខមួយចំហៀង និងឆេះសក់ខ្ទិចខ្ទី ។

នាងបានពោលប្រាប់ភ្នាក់ងារសង្គ្រោះនៅលើយន្ដហោះថា ” នាងខ្ញុំនៅមានអារម្មណ៍ក្ដៅរោល ឈឺចាប់ខ្លាំងណាស់ ហើយខ្ញុំចង់តែចាប់ពួកគេបោកនៅនិងឥដ្ឋទេ ដោយសារតែពួកគេបានប្រកាសអាសន្នការពារអគ្គីភ័យនៅលើយន្ដហោះ ខ្សឹបៗជ្រុល “។ នាងបានបន្ដនិយាយទៀតទាំងកំហឹងថា “ខ្ញុំចង់តែធាក់ពួកបម្រើការលើយន្ដមួយជើងៗ របស់ខ្ញុំណាស់ ហើយចង់តែជះទឹកមួយធុងពីលើក្បាលរបស់ពួកគេទៀតផង “៕

មតិយោបល់