បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅភ្លឺស្រែយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៧ ភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ វឿន វន ភេទស្រី អាយុ៥៧ឆ្នាំ ស្លាប់នៅលើភ្លឺស្រែរបស់ម្ចាស់ឈ្មោះ ខិត ភេទប្រុស អាយុប្រហែល 45 ឆ្នាំ នៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
មុនពេលកើតហេតុ គេតែងតែឃើញជនរងគ្រោះឧស្សាហ៍មកច្រូតស្មៅឲ្យគោស៊ីជាជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញផ្កាប់មុខស្លាប់បែបនេះតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះជាស្លាប់ដោយសារតែខ្យល់គរ ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់