ព័ត៌មានជាតិ

ចាប់​បាន​មេ​ឈ្មូញ​ទិញ​កញ្ឆារ​ម្នាក់​ទៀត​នៅ​ស្រុក​វាលវែង​

រឿង​អ្នក​លូច​ដាំ​កញ្ឆា​នៅ​ស្រុក​វាលវែង ដែល​ចាប់បាន​ជនសង្ស័យ​ឈ្មោះ សោម រិទ្ធី អាយុ​៣៥​ឆ្នាំ នៅ​ភួមិ​ដី​ក្រហម ឃុំ​អន​ន​លង​រាប ស្រវា​លវែង ខេត្ត​ពោធិសាត់​រួមជាមួយ​វត្ដុតាង​កញ្ឆារ​ក្រៀម​១២​គីឡូក្រាម​និង​កញ្ឆារ​ស្រស់​៤៥០​ដើម​ទៀត កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រសៀល​ថ្ងៃ​ទី ៣០ កញ្ញា​ឆ្នាំ​២០១៤​នោះ ។ ពេលនេះ​បាន​ឈានទៅរក​កា​ចាប់ខ្លួនបាន​ឈ្មួយ​ជា​អ្នក​អោយ​គ្រាប់​ពូជ​និង​ទិញ​យក​ញ្ឆា​នេះ​បាន​ម្នាក់​ទៀត​ហើយ ។ ហេតុការណ៍​ចាប់ខ្លួនបាន​នេះ​គឺ​នៅវេលា​ម៉ោង ជាង ៧ យប់​ថ្ងៃ ទី ២ ខែ តុលា ឆ្នាំ ២០១៤ នៅ​ទីតាំង​ដដែល​។ ខ​ណះ​ដែលស​មត្ដ​កិច្ច​រៀបចំ​គម្រោងការណ៍​អោយ​ជនសង្ស័យ​ចាប់​បាន​មុន​រៀប​ល្បិច​អោយ​មក​ទិញ​របស់​នេះ ។ បើ​តាម​លោក ធាង ឡេង អធិកា​ស្រុក​វាលវែង​បាន​ប្រាប់ថា ជនសង្ស័យ​ជា​មេ​ឈ្មួញ​បទល្មើស​នេះ​ឈ្មោះ ហ៊ីង សុខ អាយុ​៣៤​ឆ្នាំ​រស់នៅ​ឯ​ខេត្ត​ស្វាយរៀង ។ លោក ធាង ឡេង បានឱ្យដឹងថា បើ​តាម​តាម​ចម្លើយ​ជនសង្ស័យ​ជា​ឈ្មួញ​នេះ​គេ​ប្រាប់​ថា​គឺ​ពិត​ជា​អ្នក​ផ្ដល់​គ្រាប់​ពូជ​អោយ​ដាំ​ហើយ​ទិញ​កញ្ឆារ​នេះ​ពិត​ប្រាកដ​មែន​។ ដោយ​ទិញ​ត​លៃ​ក្នុង​មួយ​គីឡូក្រាម​កញ្ឆារ​ក្រៀម ២០០​ដុល្លា ហើយ​យកទៅ​លក់​វិញ​នៅឯ​ឆ្នេ​អូ​ឈើទាល ក្រុងព្រះសីហនុ អោយ​ជនបរទេស​និង​អ្នកដើរ​តាម​ទូក​សមុទ្រ ក្នុង​តំលៃ​មួយ​គីឡូក្រាម​បាន​២៥០​ដុល្លារ ពីព្រោះ​កញ្ឆា​នេះ​ដាំ​តែ​បី​ខែ​បាន​កាប់​ហាល​លក់​ហើយ​។ លោក​បាន​បន្ត​ថា​ជនសង្ស័យ​បទល្មើស​ទាំ​ពីរ​លោក​បាន​បង្ករ​សំណុំរឿង​ទៅ​តុលាកា​នៅ​ថ្ងៃទី​៣​ខែ​តុលា​នេះ ចាត់កា​តាម​និតិ​វិធី​ហើយ ៕​
2014-10-03_213221

មតិយោបល់