បាត់ដំបងៈ កាលពីវេលាម៉ោង ០៣ និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចក្រុម០៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សពជនរងគ្រោះឈ្មោះ លឹម ចាន់រុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ ឡាយ សុធី អាយុ៤១ឆ្នាំ បាននិយាយថា ប្ដីខ្លួនក្រោយពីធ្វើការរួច ពេលល្ងាច ក៏នាំគ្នាហូបបាយ ហើយចូលដេក លុះដល់ម៉ោង២ និង០០នាទី ប្ដីខ្លួនក៏ដាស់និយាយគ្នាលេង។
ក្រោយមកខ្លួនបានដេកលក់មុន រហូតដល់ម៉ោង៤ និង៣០នាទីថ្ងៃដដែល ខ្លួនក៏ភ្ញាក់ស្រាប់តែបាត់ប្ដី ក៏ដើរទៅខាងក្រោយផ្ទះ ដែលទើបសង់ថ្មី ស្រាប់តែឃើញប្ដីចង.ក ជាប់នឹងចច្រឹងបង្អួចស្លាប់បាត់ហើយ។
ក្រោយការត្រួតពិនត្យ សមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ ជនរងគ្រោះ មានសតិមិនគ្រប់៕
មតិយោបល់