ភ្នំពេញ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះចំនួន ២កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងខណ្ឌសែនសុខ នៅពីសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកម្លាំងជំនាញបានចាប់ខ្លួនជនបរទេសជាច្រើននាក់ និងរំដោះជនរង គ្រោះមួយចំនួន។
យោងតាមសេចក្តីរាយការណ៍ជាបឋម បានឱ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង នៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយសង្ស័យពាក់ព័ន្ធការចាប់បង្ខាំងមនុស្សខុសច្បាប់។ បន្ទាប់មកកម្លាំងក៏បានបន្តទៅព័ទ្ធភូមិគ្រឹះមួយកន្លែងទៀត ស្ថិតនៅតាមផ្លូវលេខ ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ករណីនេះជាការចាប់ជម្រិត និងបើកលេងល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាជនបរទេស ហើយត្រូវបានចាប់ខ្លួន និងរំដោះបានជនរងគ្រោះមួយចំនួនផងដែរ៕
ប្រភព៖ CNC





មតិយោបល់