(រ៉ង់ហ្គូន)៖ តុលាការនៅក្រោមរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានផ្ដន្ទាទោសអ្នកកាសែតអាមេរិកម្នាក់ គឺលោក Danny Fenster ដាក់ពន្ធនាគារ១១ឆ្នាំ ដែលនេះជាការ បិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកសេរីភាពឱ្យរូបលោក។
លោក Danny Fenster មានអាយុ៣៧ឆ្នាំ ដែលជាអ្នកកាសែតម្នាក់មកពីទស្សនាវដ្ដី Frontier Myanmar ត្រូវបានតុលាការមីយ៉ាន់ម៉ា រកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋញុះញង់, បំពានច្បាប់អន្តោប្រវេសន៍ និងគាំទ្រ ក៏ដូចជាលើកទឹកចិត្តឱ្យមនុស្សធ្វើសកម្មភាពខុសច្បាប់។
តាមរយៈការផ្ដន្ទាទោសនេះ បានធ្វើឱ្យលោក Fenster ក្លាយជាអ្នកកាសែតលោកខាងលិចដំបូងគេបំផុតដែលត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ និពន្ធនាយកនៃទស្សនាវដ្ដី Frontier Myanmar បានចាត់ទុកការផ្ដន្ទាទោសលោក Fenster មិនមានមូលដ្ឋានអ្វីទាំងអស់ ហើយលោកបានទាមទារឱ្យ អាជ្ញាធរមីយ៉ាន់ម៉ាសព្វថ្ងៃដោះលែងអ្នកកាសែតរូបនេះជាបន្ទាន់ ដើម្បីអាចឱ្យគាត់ត្រឡប់ទៅផ្ទះជួបក្រុមគ្រួសាររបស់លោក៕
ប្រភព៖ Reuters
មតិយោបល់