នារីជាអ្នកលក់អនឡាញដ៏ល្បីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW បំពានស្តុបជ្រុលទៅបុកហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងដែលគេស្គាល់ថា ជារថយន្តរបស់នាក់នាងម៉ូនីកាដែលជាមេតុងទីន និងជានាក់លក់អនឡាញដ៏ល្បីឈ្មោះមួយរូប នៅក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍បើកលឿនបំពានស្តុបមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា…