ព័ត៌មានជាតិ

២នាក់បងប្អូនបង្កើតព្រួតវាយយុវជនម្នាក់ នៅកោះពេជ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយ និងកម្លាំងការិយាល័យនគរបាលកម្រិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសជាជនដៃដល់ពីរនាក់បងប្អូនបង្កើត ក្រោយពីពួកគេនិងបក្សពួកជាច្រើននាក់ទៀតបានធ្វើសកម្មភាពវាយវាយតប់ទៅលើបុរសម្នាក់បណ្តាលអោយរងរបួសនៅកើពេជ្រកាលពីពេលកន្លងមកនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥១ ផ្លូវលំ ភូមិឬស្សីស្រស់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ភ្នាក់ងារ Post News បានអោយដឹងថា ក្រុមជនដៃដល់ទាំងពីរនាក់បងប្អូនដែលបានឃាត់ខ្លួន ទី១មានឈ្មោះ ផាន់ ប៉ូឡែន អាយុ ២៤ឆ្នាំ (ជាបង) និងទី២មានឈ្មោះ ផាន់ ចាន់លី អាយុ ១៩ឆ្នាំ ពួកគេមានមុខរបរជាជាងសាក់រូប ស្នាក់នៅភូមិឬស្សីស្រស់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ ហ្គយ ចុងតិច អាយុ២២ឆ្នាំ មានមុខរបរជាជាងសាក់រូប ស្នាក់នៅផ្ទះលេខ ២៧E2 ផ្លូងលេខ១៤១ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ភ្នាក់ងារបានបន្តទៀតថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៧ កន្លងមកនេះ បុរសជាជនរងគ្រោះបាននាំសង្សារបស់ខ្លួនទៅញ៉ាំអីនៅក្នុងហាងមួយនៅកោះពេជ្រ ។ ពេលនោះក៏ស្រាប់តែមានជម្លោះពាក្យសំដីមួយកើតឡើងជាមួយ និងក្រុមជនដៃទាំងពីរនាក់បងប្អូន និងបក្សពួកជាច្រើននាក់ទៀត ហើយក៏ត្រូវបានក្រុមជនដៃដល់ស្ទុះនាំគ្នាទៅវាយបណ្តាលអោយបុរសរងគ្រោះរងរបួស និងរត់ទៅដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងឈានទៅដល់ការឃាត់ខ្លួនពេលនេះតែម្តង ។

បច្ចុប្បន្ន ក្រោយពេលដែលកម្លាំងមានសម្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបុរសជាជនដៃដល់ទាំងពីរនាក់បងប្អូនដែលបានបង្ករបួសស្នាមនោះរួចហើយ ក៏បាននាំខ្លួនមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីបញ្ជូនទៅកាន់ធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ៕

មតិយោបល់