ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានកាំភ្លើងកែឆ្នៃ៤ដើម ថ្នាំញៀនទឹកកក១ថង់ និងគ្រាប់កាំភ្លើង៤៦គ្រាប់ នៅស្រុកស្វាយចេក…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលទូទាំងខេត្តពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ចំនួន២នាក់ រួមមាន ១-ឈ្មោះ អូ ទាវ​ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកេីត​ ឃុំរលួស​ ស្រុកស្វាយចេក​ ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ និង ២-ឈ្មោះ​ ឡុន សុលី​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ទីលំនៅភូមិគោករកា​ ឃុំតាបែន​ ស្រុកស្វាយចេក​។

ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម​ កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលកម្លាំងនគរបាលយើង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា -កូនជញ្ជីងចំនួន២
-កាំភ្លើងខ្លីកែឆ្នៃ ចំនួន១ -កាំភ្លើងវែងកែឆ្នៃចំនួន ៣ដើម-គ្រាប់កាំភ្លើង អាកា ចំនួន៩គ្រាប់ នឹងបង់ចំនួន១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ -សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន -ដែកកេះកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។

ក្រោយសួនាំ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

មតិយោបល់