ព័ត៌មានជាតិ

ស្ត្រីម្នាក់ តូចចិត្តនឹងជំងឺប្រចាំកាយ លេបថ្នាំបំពុលសត្វល្អិតសម្លាប់ខ្លួន!..

កំពង់ចាមៈ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី០៩ ខែសីហា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់លេបថ្នាំបំពុលសត្វល្អិតសម្លាប់ នៅភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ គីម ហ៊ាង ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានចុះដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យ និងតាមការបំភ្លឺរបស់គ្រួសារសព
និងសាក្សី យើងសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ ដោយសារធ្វើអត្តឃាតដោយលេបថ្នាំបំពុលសម្លាប់សត្វល្អិតពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុមានវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំកាយ។

ចំពោះសាកសពប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់