ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនជិត១០នាក់ ដែលប្រើប្រាស់គ្រឿងញៀនយកមកអប់រំ

បាត់ដំបងៈ យុវជនចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនយកមកអប់រំ ក្រោយពីរកឃើញថា មានការពាក់ពន្ធ័នឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរ៉ារថភ្លើង ស្ថិតក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបងបានប្រាប់ថា យុវជនទាំង៧នាក់ ដែលឃាត់ខ្លួនខាងលើ ទី១ឈ្មោះ ភី រម្យ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ,ទី២ឈ្មោះ ឡេង រិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់កន្លែងកើតហេតុខាងលើ, ទី៣ឈ្មោះ ស៊ូ តុង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង, ទី៤ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង,ទី៥ឈ្មោះ វ៉ាន់ ស៊ីវម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិអណ្តូង ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង, ទី៦ឈ្មោះ ងី ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៧ឈ្មោះ ចិន ហ្វៃថៃរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូ៣គ្រឿង, ទូរសព្ទដៃចំនួន៦គ្រឿង,ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៣,ដែកកេះ២,កន្ត្រៃយ៍២ និងកាបូបស្ពាយ១។

បច្ចុប្បន្នយុវជនទាំង៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងឲ្យអាណាព្យាបាលមកធានា យកទៅផ្ទះវិញផងដែរ៕

មតិយោបល់