ព័ត៌មានជាតិ

First News៖ កម្មកររោងចក្រកាត់ដេសម្លៀកបំពាក់ TSGជាច្រើននាក់ នៅតែបន្តដួលសន្លប់

ភ្នំពេញៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានប្រាប់ថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កម្មករ កម្មការិនី ដែលបម្រើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ TSG ដែលមានឈ្មោះពេញ ធៀនស៊ុង ខេមបូឌា ហ្គាមេន ខូអិលធីឌី ជាច្រើននាក់ បាននិងកំពុងដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងច្បាស់ពីមូលហេតុ។

ទីតាំងរោងចក្រខាងលើនេះ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញថ្ងៃទី១៧ ខែមីនា ក៏មានកម្មករដួលសន្លប់ផងដែរ និងបន្តដួលសន្លប់ដល់ថ្ងៃនេះទៀត ប៉ុន្តែចំនួនកម្មករដែលដួលសន្លប់នោះ យើងនៅមិនទាន់ដឹងនៅឡើយនោះទេ ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

https://youtu.be/BsOPbrX4lDY

មតិយោបល់