ព័ត៌មានជាតិ

រថយន្តកាមារីហាយប្រ៊ីត បុកម៉ូតូធូដេ បណ្ដាលឲ្យក្មេង ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវនរោមត្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីរថយន្តកាមារីហាយប្រ៊ីត បុកម៉ូតូធូដេ បណ្ដាលឲ្យក្មេង ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។

រថយន្តកាមារីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8179 បើកបរដោយបុរសម្នាក់។
ម៉ូតូម៉ាក ធូដេ បើកបរដោយក្មេង ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងដាក់ខាង ឲ្យភាគីទាំងពីរធ្វើការចរចាគ្នាមួយជំហានសិន៕

មតិយោបល់