ព័ត៌មានជាតិ

First News : ករណីរថយន្តយីឌុក បុកម៉ូតូអូសច្រើនម៉ែត្រ បណ្តាលអោយស្លាប់២នាក់នៅនឹងកន្លែង

កណ្តាល: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តយីឌុកបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ត្រូវឡានកិនខ្ទេច ស្លាប់យ៉ាងអាណោចអាធ័ម រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់បណ្តាលអោយស្លាប់ភ្លាមៗ ចំនែកម្ចាស់រថយន្តបើកទៅមុខមិនរួចក៏ចុះពីលើរថយន្តគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញ្ញាឮ ខេត្តកណ្តាល ចម្ងាយ៦គីឡូម៉ែត្រពីស្ពានព្រែកក្តាម ។

សម្រាប់ព័ត៌មានលំអិត Post News នឹងផ្សាយជូនបន្តទៀត ៕

https://youtu.be/jUr7tDkl7ZY

មតិយោបល់