ព័ត៌មានជាតិ

២នាក់ទៀតហើយ ឃាត់ខ្លួនទាំងយប់សង្ស័យករណី ជួញដូរសារធាតុញៀនខុសច្បាប់

កណ្តាល: សមត្ថកិច្ចបានចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបានបុរស២នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានឲ្យដឹងថា ជនសង្សយ័២នាក់ ដែលឃាត់ខ្លួន ទី១ឈ្មោះ មឿ ធីតា ហៅ ចាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២ឈ្មោះ ទីន ខឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ក្នុងនោះវត្ថុតាងដែលចាប់យកម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន៣កញ្ចប់ (តូច២កញ្ចប់ ធំ១កញ្ចប់) ទូរសព្ទដៃ២គ្រឿង ម៉ាកNOKIA(Nចុចពិល)ពណ៌ខៀវ និងម៉ាកHITពណ៌ស ម៉ូតូ១គ្រឿងម៉ាក HONDA C110 គ្មានស្លាកលេខ ពណ៌ខ្មៅ ។

ប្រភពដដែល កម្លាំងផែនយុត្តិធម៌ល្បាតក្នុងភូមិសាស្រ្ត តាមដងផ្លូវ ក៏ប្រទះឃើញក្រុមជនសង្ស័យ កំពុងតែជិះម៉ូតូ២គ្រឿង គ្នា៤នាក់ ដោយមានការសង្ស័យបានហៅត្រួតពិនិត្យឆែកឆេរ ឃើញមានថ្នាំដូចខាងលើលាក់ទុកក្នុងម៉ូតូម៉ាកZOOMERកន្លែងចាក់សាំង ។ នៅថ្ងៃកើតហេតុដូចខាងលើ ឈ្មោះ ហេង សុភ័ក្រ្ត ឈ្មោះ ប៉ុន ឧត្តម ឈ្មោះ មឿន ធីតា បាននាំគ្នាចូលរាំក្នុងក្លឹបរហូតដល់ ម៉ោង១២យប់ ក៏បានឃើញឈ្មោះ ទីន ខឿន ចូលមកតាមក្រោយ រហូតដល់ម៉ោង១យប់ នាំគ្នាចេញ ហើយជនសង្ស័យឈ្មោះ មឿន ធីតា ហៅ ចាវ នេះបានសារភាពថា ខ្លួនត្រូវបានឈ្មោះ ទីន ខឿន ខ្ចីម៉ូតូម៉ាក ZOOMER ពីឈ្មោះ ហេង សុភ័ក្រ្ត ទៅផ្ទះនៅតាខ្មៅ តែតាមពិតឲ្យឡើងទៅយកថ្នាំ ញៀនពីមនុស្សម្នាក់នៅជិតហាងសាំង សូគីមិច ម្តុំបឹងត្របែកជិតផ្លូវឡើងមក៦០ម៉ែត្រ ដែលមានចំនួនដូចខាងលើ តែម្នាក់ឯង ដោយមិនទាន់ប្រគល់ប្រាក់ទៅឲ្យគេនៅឡើយ ។ នៅពេលបានថ្នាំហើយធ្វើដំណើរចូលមកតាខ្មៅដើម្បីនាំឈ្មោះ ប៉ុន ឧត្តម និងឈ្មោះ ហេង សុភ័ក្រ្ត បំរុងទៅជក់ក្នុងភូមិព្រែក ហូរលិច ។ មិនទាន់បានទៅដល់ផងក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ត្រួតពិនិត្យតាមផ្លូវឆែករកឃើញថ្នាំញៀនលាក់ទុកក្នុងម៉ូតូតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់