ព័ត៌មានជាតិ

Gareth Bale មក​ហ្វឹកហាត់​ជាមួយនឹង​មាន់​ខ្នាយ​មាស ខណៈ​ល្បី​លើ​ធ្វី​ត​ទ័​រថា​ទៅកាន់ Real Madrid

​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​មាន់​ខ្នាយ​មាស Gareth Bale បាន​ចូល​មក​ត្រួតពិនិត្យ​សម្រាប់​ការហ្វឹកហាត់​ជាមួយ​នឹងមាន់​ខ្នាយ​មាស ទោះបីជា របាយការណ៍​ជា​ភា​សាអេ​ស្ប៉ាញ ថា​គាត់​នឹង​ផ្លាស់​ទៅកាន់ Real Madrid ក្តី​។​
​កីឡាករ​សញ្ជាតិ​វែល រូប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ២០១៣ ម្សិលមិញ​នេះដែរ បាន​ធ្វើដំណើរ ទៅកាន់​ពហុ​កីឡដ្ឋាន Enfield របស់​មាន់​ខ្នាយ​មាស វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​។​

​សម្រាប់​ការប្រកួត​នា​រដូវ​កាល​ក្តៅ​នេះ កីឡាករ Bale មិន​បាន​បង្ហាញ​ទម្រង់​លេង ជា​លើកដំបូង​នោះទេ ខណៈ​ដែល​បើកទ្វារ​ប្រកួត​ជាមួយនឹង Swindon ក្នុង​លទ្ធផល 1-1 កាលពី​ថ្ងៃ​ទី ១៦ ខែ កក្កដា កន្លងមកនេះ​។​

​កាល​ពី​រដូវ​កាល​កន្លង​ទៅនេះ កីឡាករ Bale រក​បាន​គ្រាប់​បាល់​ចំនួន ២៦ ជូន​មាន់​ខ្នាយ​មាស ប៉ុន្តែ​សម្រាប់​ដំណើរ​ទេសចរណ៍​បាល់ទាត់​ទៅ​កាន់​ទីក្រុង​ហុងកុង ដោយ​មិន​បាន​ចូលរួម​នោះ គឹ​ដោយសារតែ​បញ្ហា​របួស ហើយក៏​មិន​បាន​ធ្វើដំណើរ​ទៅកាន់ ម៉ូ​ណាកូ តែ​បែរជា​ត្រូវ​សម្រាក​ថែរក្សា​របួស​ប្រអប់ជើង​។​ទន្ទឹម​នឹង​គ្នា​នេះដែរ ច​ចាម​អារាម​នៅលើ​ធ្វី​ត​ទ័​រថា កីឡាករ​រូបនេះ​ក៏​បាន​ផ្លាស់​ទី​ទៅកាន់ Real Madrid ខណៈពេល​ដែល​កំពុង​ធ្វើកា​រ​ហ្វឹកហាត់​នៅមាន់​ខ្នាយ​មាស​កាលពី​ម្សិលមិញ​នេះ​៕
Bale

មតិយោបល់