ព័ត៌មានជាតិ

វាយម្តងមិនអស់ចិត្ត ខឹងគេដាក់ពាក្យបណ្តឹង នាំបក្ខពួកមកវាយម្តងទៀត របួស៣នាក់ គេចខ្លួនអស់

ភ្នំពេញៈ បុរស៣នាក់បងប្អូន ដែលជាអាជីករលក់ផ្លែឈើ បានរងរបួសធ្ងន់ស្រាល ខណៈកំពុងលក់ផ្លែមៀន ហើយត្រូវក្រុមជនសង្ស័យមានគ្នាជាង១០នាក់ មកព្រួតវាយបង្កការភ្ញាក់ផ្អើលហើយនាំគ្នារត់គេចខ្លួនអស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទី១ឈ្មោះ ផា វណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបអង្គរក្ស ទី២ឈ្មោះផា វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបលក់ផ្លែមាន ទី៣ឈ្មោះ ផា ប៉ុនថែម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ផ្លែមាន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ផា វណ្ណដា បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅព្រឹកថ្ងៃទី១៦ ខែមីនា ប្អូនរបស់គាត់បានលក់ផ្លែមៀននៅកន្លែងកើតហេតុក្រោយមកក៏មានឈ្មោះ អា លីន បានមកឌឺដងរឿងលក់ដូរជិត ដោយសារតែប្អូនគាត់លក់ដាច់ជាង ក្រោយមកក៏ទាស់សម្តីគ្នាកើតជាហិង្សាឈ្មោះ អា លីន ក៏ស្ទុះមកវាយប្អូនគាត់បណ្តាលឲ្យខៀវភ្នែកម្ខាង។ ភ្លាមនោះជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ រហូតព្រឹកថ្ងៃទី១៧ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ។

ក្រោយពីដាក់ពាក្យបណ្តឹងរួចជនរងគ្រោះ ក៏ទៅកន្លែងលក់ដូរវិញ ខណៈទៅដល់ភ្លាមស្រាប់តែឈ្មោះ អា លីន មកសួថា ម៉េចហើយរឿងពីម្សិលមិញ គេចយ៉ាងណាដែរ? ហើយជនរងគ្រោះក៏បានឆ្លើយថា ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរួចហើយ។ ក្រោយមកជនបង្កបានចេញទៅវិញមួយសន្ទុះក្រោយមក ក៏មកវិញ ហើយបានយកដំបងមកវាយទៅលើជនរងគ្រោះតែត្រូវរូបគាត់ដែលជាបងប្រុសបង្កើតនិងប្អូនម្នាក់ទៀតចាប់ជាប់។

សាក្សីដដែលបានបន្តថា ក្រោយមកស្រាប់តែមានបក្ខពួកជនបង្កនាំគ្នាមកជាង១០នាក់ទៀតប្រដាប់ដោយដំបង និងកន្ត្រៃមកព្រួតវាយ និងចាក់បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលហើយក្រុមបង្កបានគេចខ្លួនអស់ទៅ។

ក្រោយកើតហេតុជនរងគ្រោះដោយសារតែរងរបួសធ្ងន់បែកក្បាលហូរឈាមច្រើនពេកក៏ទៅមន្ទីរពេទ្យដើម្បីព្យាបាលរងបួស។ លុះព្រឹកថ្ងៃទី១៨ខែដដែលទើបនាំគ្នាទាំង៣នាក់បងប្អូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

https://youtu.be/_Xiki706GLw

មតិយោបល់