ព័ត៌មានជាតិ

Roberto Carlos មិនដែល​ខ្លាច​​ ក្នុងការបង្ហាញខ្លួនលើវាលស្មៅ

អតីតកីឡាករជើងខ្លាំងរបស់ ប្រេស៊ីល លោក Roberto Carlos បាននិយាយទៅកាន់ Guillem Balague អំពីភាពឈ្លក់វង្វេងបំផុត ​​នៅលើទឹកដីរបស់ខ្លួន ​នោះគឺជា​លេង​កីឡាបាល់ទាត់ពិភពលោក ​​ដោយគិតមមៃមុននឹង បាល់ទាត់ពិភពលោក ចាប់ផ្តើម នៅប្រទេសខ្លួន នៅខែ មិថុនា ឆ្នាំ ២០១៤ ខាងមុខនេះ​។​

ដើម្បីអបអរដល់ការប្រកួតប្រជែង ព្រឹត្តិការណ៍​ Umbro Golaço លោក​ បានប្រាប់ដល់ ស្ថានីយ៍ទូរទស្សន៍ Sky Sports ឲ្យដឹងថា លោកមិនដែលមាន​អារម្មណ៍ភ័យខ្លាច ខណៈដែលបង្ហាញខ្លួនលើវាលស្មៅនោះទេ បើទោះបីពេលខ្លះមាន​រឿង​រ៉ាវ ប៉ះទង្គិច​បន្តិចបន្តួច ដែលកើតឡើងរវាងកីឡាករ និងកីឡាករនោះតែ​វាហាក់ដូចជារឿងធម្មតាតែប៉ុណ្ណោះ ៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

2014-03-01_144533

មតិយោបល់