ចុះពិនិត្យទីតាំងជីកស្រះចំនួន២ទីតាំង ស្ថិតនៅក្នុងឃុំកាចូន ស្រុកវើនសៃ

រតនគិរីៈ រសៀលថ្ងៃទី១០ ខែឧសភានេះ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយប្រធាន អនុប្រធាន មន្ទីរជំនាញមួយចំនួនបានចុះពិនិត្យទីតាំងជីកស្រះចំនួន២ទីតាំង ស្ថិតនៅក្នុងឃុំកាចូន ស្រុកវើនសៃ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ។

ជាពិសេស ដើម្បីឆ្លើយតបជាមួយការខ្វះទឹកប្រើប្រាស់ក្នុងកំឡុងពេលដែលរដូវប្រាំងនាឆ្នាំនេះ បានអូសបន្លាយ ក៏ដូចជាអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានបន្តចុះពិនិត្យការសាងសង់ស្ពានបេតុងមួយប្រវែង៥០ម៉ែត្រ ភ្ជាប់ពីឃុំកាចូនទៅឃុំកោះពាក្យ ស្រុកវើនសៃ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភាជូនចំពោះប្រជាពលរដ្ឋ ដើម្បីបានឆ្លងកាត់ដឹកកសិផលនានា បច្ចុប្បន្នសាងសង់បានប្រមាណ៧០%៕

photo_2016-05-10_16-54-58photo_2016-05-10_16-54-55 (2)photo_2016-05-10_16-54-55photo_2016-05-10_16-54-56photo_2016-05-10_16-54-57photo_2016-05-10_16-54-54photo_2016-05-10_16-54-53

មតិយោបល់