រតនគិរីៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីក្រីក្រម្នាក់ ឈឺពោះឆ្លងទន្លេ ធ្វើដំណើរទៅមន្ទីរពេទ្យប៉ុន្តែទៅមិនទាន់ ក៏សម្រាលបានកូនប្រុសម្នាក់ នៅក្នុងចម្ការស្វាយចន្ទី ដោយមានគ្រូពេទ្យឆ្មប មកជួយសម្រាលដោយសុវត្ថិភាពទាំងម្តាយនិងកូន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចម្ការស្វាយចន្ទី ក្នុងភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី ចម្ងាយពីចម្ការនោះ មកមន្ទីរពេទ្យបង្អែក ប្រហែល៣៦គីឡូម៉ែត្រ។
អ្វីដែលគួរឲ្យសប្បាយចិត្តទៀតនោះ ទោះបីជាស្ត្រីខាងលើ ដែលមានជីវភាពក្រីក្រ សម្រាលកូននៅកន្លែងដាច់ស្រយាល ក្នុងចម្ការស្វាយចន្ទីក៏ដោយ ក៏សុខភាពរបស់ទារកដែលប្រសូត្រចេញមកមានសុខភាព ទាំងម្តាយទាំងកូន ស្ថិតក្នុងសុវត្ថិភាព និងជួយសង្គ្រោះរបស់គ្រូពេទ្យឆ្មបដែលស្វះស្វែងជួយទាន់ពេលវេលា។
ក្រោយពីកើតហេតុ ទារកខាងលើ រួមនិងម្តាយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកបកែវ ដើម្បីសម្រាកនិងព្យាបាលផងដែរ៕
មតិយោបល់