ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោង១២និង១៦នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ពីអនុស្ថានីយ2 (GS2-F2B និង F5) ដែលបណ្តាលឲ្យដាច់ចរន្តនៅតំបន់មួយចំនួនស្ថិតនៅ (1)តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (2)តាមបណ្តោយផ្លូវចំការដូង ចាប់ពីស្ពានដែកចំការដូងរហូតដល់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (3)ចាប់ពីស្ពានក្បាលថ្នល់ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រហូតដល់ កងរាជអវុធហត្ថរាជធានីភ្នំពេញ (ច្រមុះជ្រូកស្ទឹងមានជ័យ) ស្ថិតនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលហេតុ គឺដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការរំកិលបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)៕
មតិយោបល់