ព័ត៌មានជាតិ

យ៉ាប់ហើយ! ក្តៅស្អុះយ៉ាងនេះ ដាច់ភ្លើងទៀតនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោង០៧និង១៩នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី4 (GS4-F27) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចជា៖ (1)ផ្លូវ118 ផ្លូវលេខ356 ផ្លូវលេខ217 ផ្លូវចំការដូង ផ្លូវស្ពានព្រែកជ្រៃ ភូមិតាឡី ភូមិឫស្សី ភូមិថ្មី ភូមិម័ល ភូមិសំបួរ ភូមិថ្មី ភូមិល្វាសង្កាត់ដង្កោ (2)ភូមិព្រៃល្វា សង្កាត់ព្រៃស ខណ្ឌដង្កោ (3)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច ដើម្បីធ្វើការជួសជុល ជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់