ព័ត៌មានសិល្បៈ និងកម្សាន្ត

ទឹម រដ្ឋា​ លេង​អស់ដៃ ក្នុងឈុតប៊ីគីនី

កាន់តែបង្ហាញមុខលោក Jovany Antonio អាណិកជន​អាម៉េរិករស់នៅស្រុកខ្មែរ តារាសម្តែងទឹម រដ្ឋា កាន់តែបង្ហាញ​ភាពសិចស៊ី នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយមិនខ្លា​ចញញើត​នឹង​ពាក្យសំពង​ពីទស្សនិកជននោះទេ​។​

បើទោះបីជាលើក​នេះ មិនមែនជាលើកទី១ ដែលទឹម រដ្ឋា បង្ហាញភាពសិចស៊ីក្នុងស្ថានភាព ឈុត ប៊ីគីនីនៅលើ​គណនី​ហ្វេសប៊ុករបស់នាង​ក៏ពិតមែន ប៉ុន្តែ​រូបភាពជាច្រើនសន្លឹកនោះ ក៏នៅតែ​ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ ចំពោះរូបនាង ក្នុងស្ថានភាព ឈុត​ប៊ីគីនីពណ៌ខ្មៅ បង្ហាញសាច់សខ្ចី។

រូបភាពចំនួន ៥សន្លឹក ដែលបង្ហាញពីស្ថាយ៍ថត​ផ្សេងៗគ្នា ក្នុងអាង​ទឹក​មួយកន្លែង ទាំងស្ថានភាពប៊ីគីនី ទទួលបានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង នៅថ្ងៃអាទិត្យ​ចូលសប្តាហ៍ទី​៣ ក្នុងខែមីនា។​

បើនិយាយពីរឿងស្នេហាវិញ ទឹម រដ្ឋា កន្លងមានសារព័ត៌មានក្នុងស្រុកជាច្រើន​បានចុះផ្សាយពីនាង​ពាក់ព័ន្ធចំណងស្នេហា ដែលចូលចិត្តបរទេស​ច្រើនជាងសាសន៍ខ្លួនឯង ។ ជាក់ស្តែង​មិត្តប្រុសចុងក្រោយរបស់នាងគឺអាណិកជន​អាម៉េរិក រស់នៅកម្ពុជា ដោយបណ្តើរបង្ហាញគេ​ឯង មិនខុសប្តីប្រពន្ធរៀបការ ដោយបញ្ចប់ការបិទបាំង និងបញ្ចប់នូវព័ត៌មាន​ផងដែរ​ ៕​

មតិយោបល់