ព័ត៌មានជាតិ

Dybala និង Morata នឹងអវត្តមានពេលប្រកួតប៉ះ Chelsea

បរទេស៖ គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានអះអាងនៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នឹងខកខានការប្រកួតរបស់ Juventusដែលត្រូវប៉ះនឹងក្រុមតោខៀវ Chelsea ក្នុងក្របខណ្ឌពានរង្វាន់ Champion Leagues បន្ទាប់ពីបានទទួលរងរបួសនៅក្នុងការប្រកួតប៉ះទង្គិចគ្នាជាមួយនឹងក្រុម Sampdoria ។

ក្នុងនោះផងដែរគ្រូបង្វឹកដដែលក៏បានអះអាងដែរថាកីឡាករ Alvaro Morata ក៏នឹងត្រូវអវត្តមានដូចគ្នផងដែរនៅក្នុងការប្រកួតដ៏សំខាន់មួយនេះ។

Dybala បានចូលរួមក្នុងការប្រកួតរបស់ Juvetnus ប៉ះនឹង Sampdoria ក្នុងទឹកដី Allianz Stadium ក្នុងនាមជាប្រធានក្រុមផងនិងជាអ្នករកគ្រាប់បាល់បានដំបូងផងតាំងតែពីនាទីទី១០ប៉ុន្តែត្រូវបានប្តូរចេញភ្លាមក្រោយប៉ះទង្គិចជាមួយនឹងកីឡាកររបស់ Sampdoria ហើយបង្កទៅជារបួសសាច់ដុំ។

ទោះបីជាយ៉ាងណាក្តីកីឡាករខ្សែប្រយុទ្ធទាំងពីររូបនេះនឹងត្រូវអវត្តមានយូរប៉ុណ្ណានោះគឺនៅមិនទាន់អាចបានដឹងច្បាស់នៅឡើយទេគឺត្រូវរងចាំរហូតដល់មានការធ្វើតេស្តសាជាថ្មីនៅថ្ងៃចន្ទនេះជាមុនសិនពីសំណាក់ក្រុមគ្រពេទ្យរបស់ក្លឹប៕

មតិយោបល់